
ទន្ទឹមគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសំណូមពរឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។ អ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។