
លោក ពិន ប្រាកដ បញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជំងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឱ្យខាងតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។
លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ ។ ជាក់ស្តែងក្រៅពីការរៀបចំមណ្ឌលចត្តាឡីស័កនៅតាមបណ្តាក្រុង ស្រុក អាជ្ញាធរ ខេត្តក៏បានធ្វើការរឹតបណ្តឹង នៅតាមបណ្តាច្រកព្រំប្រទល់រវាងខេត្តសៀមរាប និង កំពង់ធំ និង បន្ទាយមានជ័យ ក្នុងការពិនិត្យតាមដានសុខភាពបឋម របស់ក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជម្ងឺកូវីដ-១៩ មុនចូលមកដល់ក្រុងសៀមរាប ។
អំណោយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រគល់នាឱកាសនោះ មាន មី ៦០កេស , ទឹកសុទ្ធ ២០០យូរ ម៉ាស៊ីនបាញ់អាល់កុល ០១គ្រឿង , ទឹកសម្លាប់មេរោគ ៣០ដប , អាល់កុល ៦០លីត្រ , នំបុ័ង ៧០០ដើម , ម៉ាស់២៥ ប្រអប់ ,ទឹកស៊ីអ៊ីវ ០៥យូរ, ជែល ១កេស , ត្រីខ ២៨យូរ ,ទឹកដោះគោខាប់ ៣កេស និងពងទា ៥០០ពងផងដែរ ។ អំណោយទាំងអស់នេះ ឯកឧត្តមនឹងចាត់បញ្ជូនឲ្យដល់គោលដៅសំខាន់ៗ នៅជួរមុខប្រើប្រាស់តែម្តង៕
+3