
ការហែរជាក្បួនរៀបចំបែងចែកជា ២ក្រុមតូចៗ ដោយមួយក្រុម មាន រឺម៉ក ៦គ្រឿង គឺបែកខាងលិចស្ទឹង និងខាងកើតស្ទឹង។ ការហែរជាក្រុមនេះ ធ្វើរយៈពេល ពេញមួយព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ហើយបន្ទាប់មក ពេលរសៀល និងថ្ងៃបន្ទាប់ គឺយុវជន ចុះតាមសង្កាត់ ដោយមួយសង្កាត់មានរឺម៉ក ១គ្រឿង។សកម្មភាពនេះ នឹងត្រូវអនុវត្ត មួយរយៈកាលរហូតដល់ស្ថានភាពនៃការឆ្លងថយចុះ ឬការយល់ដឹងច្រើនរបស់បងប្អូនប្រជាពលរដ្ឋ។ យុវជនដែលបានចុះបំពេញកិច្ចការនេះ គឺបានយល់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ៣កុំ៣ការពារ និងវិធានដ៏ទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ។
រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះសកម្មភាពយុវជនដែលបានចូលចំណាយពេលវេលា និងធនធានចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឲ្យបងប្អូនបានយល់ និងអនុវត្ត ព្រមទាំងជៀសពីការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចអំពីការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចអនុវត្តគម្លាតសុវត្ថិភាពជាដើម។