រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុមគ្រួសារ​ ឯកឧត្តម អ៊ឹង ហឿន អតីតជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប នាំយកសម្ភារសម្រាប់បាញ់អាល់កុល និងម៉ាស៊ីនវាស់កំដៅ​ មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

  • 863
  • ដោយ vannak

កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ក្រុមគ្រួសារឯកឧត្តម អ៊ឹង ហឿន អតីតជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បាននាំយកអំណោយ ជាសម្ភារសម្រាប់បាញ់អាល់កុល ចំនួន​ ៤គ្រឿង​ និងម៉ាស៊ីនសម្រាប់វាស់កំដៅ​ មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប​ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត។ លោក ពិន ប្រាកដ​ បានធ្វើការថ្លែងនូវអំណអរគុណយ៉ាងជ្រាវជ្រៅ ចំពោះក្រុមគ្រួសារឯកឧត្តម អ៊ឹង ហឿន អតីតជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ហេីយលោកក៏បានបញ្ជាក់បន្ថែមដែលថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អ។ ដោយឡែកសម្រាប់កម្ពុជាយើង ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងប្រទេស បាននឹងកំពុងយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីត១៩នេះ ដែលនឹងកំពុងឆ្លងក្នុងសហគមន៍នៃបណ្ដាខេត្ត រាជធានីមួយចំនួនផងដែរ។ ក្នុងនោះលោកក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឲ្យគោរពនិង ប្រតិបត្តិឲ្យបានជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទទាក់ទង