
ការចុះពិនិត្យនេះដោយក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល ខេត្តសៀមរាប ក្នុងរៀបចំកន្លែងបញ្ចុះសពជូនសាសនិកឥស្លាម ធានាបានយ៉ាងណាមិនឱ្យឆ្លងដល់អ្នកដទៃ។
គូររំលឹកថា កន្លងមក រដ្ឋាភិបាលបានសម្រេចថា ប្រសិនបើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជាទាំងអស់។ ដោយមានការស្នើសុំពីសាសនិកឥស្លាមសុំបញ្ចុះសព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន បានអនុញ្ញាត តែត្រូវរៀបចំឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយពីច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រមទាំងចូលរួមអនុវត្ត៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕