
លោកជំទាវ បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺបានមកពីការរួបរួមសាមគ្គីបានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌(កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ អំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ គឺខាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ចំពោះថវិកាសរុប ចំនួន ៩.៥៦០.០០០រៀល ដែលបានចំណាយទៅលើការទិញគ្រឿងឧបភោគបន្ថែម និងថវិកាឧបត្ថម្ភដល់គ្រួសារទាំង ២១០គ្រួសារផងដែរ ។ ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ជំងឺកាចសាហាវនេះ ទើបសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត សម្រេចអញ្ជើញ លោកស្រីជាប្រធាន អនុប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងស្រុក អញ្ជើញមកទទួលអំណោយដោយផ្ទាល់ និងធ្វើការចែកបន្តទៅដល់ស្ត្រីក្រីក្រដែលសកម្មលើការងារមូលដ្ឋាន ដោយ១ស្រុកៗ មានចំនួន ៣០គ្រួសារ ១គ្រួសារ ត្រូវទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ២០០០០រៀល៕