
នេះជាការបង្ហាញឲ្យឃើញនូវទឹកចិត្តរបស់ក្រុមហ៊ុនទាំងពីរខាងលើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ កម្លាំងមានសមត្ថកិច្ច ប្រជាការពារ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តសៀមរាប ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាបយ៉ាងមានប្រសិទ្ធភាព។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ អស់លោក លោកស្រី តំណាងក្រុមហ៊ុន E &T Real Estate និងតំណាងក្រុមហ៊ុន Pactics Cambodia ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
រដ្ឋបាលខេត្ត បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ #៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា #៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល៕