រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ពិធីបិទការប្រកួត និងប្រគល់ពានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ទូទាំងប្រទេស រដូវកាលទី២

  • 4
  • ដោយ vannak

ខែមីនា ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួត និងប្រគល់ពានជ័យលាភីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4x4 ទូទាំងប្រទេស រដូវកាលទី២ Wurkz Special Volleyball Cup 4x4 Season2 មណ្ឌលសៀមរាប ក្រោមអធិបតីភាព លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយករងខុទ្ទកាល័យ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន និងជាអគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ កម្មវិធីបិទនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប, លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរតំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប, លោក កែវ ឃុនណា ប្រធានផ្នែកលក់ក្រុមហ៊ុនKHBប្រចាំខេត្តសៀមរាប និងតំណាងសមាគម-ក្លិប-ក្រុមកីឡាបាល់ទះ ចំនួន ១៤ក្រុម។

បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ជាលទ្ធផល៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាបទទួលបានជ័យលាភីលេខ១ ក្លិបបាល់ទះសូទ្រនិគមក្លិប ទទួលបានជ័យលាភីលេខ២ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យទទួលបានជ័យលាភីលេខ៣ និងជ័យលាភីលេខ៤ បានទៅលើក្លិបបាល់ទះ១៦៩។

អត្ថបទទាក់ទង