
១- ឈ្មោះ អិ សារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកដឿ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
២- ឈ្មោះ ទឹម គឹមទន់ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
៣- ឈ្មោះ ញាន លេ ភេទស្រី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅភូមិល្វា ឃុំល្វា ស្រុកពួក ធ្វើដំណើរមកពីស្រុកពញាឮ ខេត្តកណ្តាល។
៤- ឈ្មោះ ទិត ឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ធ្វើដំណើរមកពីសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាមិត្តភក្ដិ របស់ រូន រាន់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
ផ្អែកតាមទិន្នន័យដែលបានមកពីការស្រង់ស្ថិតិអ្នកធ្វើដំណើរចូលខេត្តសៀមរាប នៅចំណុចព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ខាងលើ ត្រូវបានក្រុមការងារពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅព្រំប្រទល់សន្និដ្ឋានថាជាករណីសង្ស័យ និងបានបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ។
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៣នាក់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដូចខាងក្រោម៖
១- ឈ្មោះ អូន អ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសា ខេត្តសព្រៃវែង ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ ហួត រតនៈវត្ថុ ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១៕
៣- ឈ្មោះ ឡៃ ដារី ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
អ្នកជាសះស្បើយទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៨នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៤៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។