
ជាមួយគ្នានឹងការចុះពិនិត្យវឌ្ឍនភាពនេះ លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របទៅតាមតម្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងត្រូវពិនិត្យមើលបញ្ហាប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់នានាជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ។
ទន្ទឹមនឹងនេះ លោក ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ហើយបងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។
សម្មភាពនេះ គឺបានបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាបដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យស័ក្កសមជាទីក្រុងវៃឆ្លាតនាពេលខាងមុខផងដែល៕
+23
មតិ 9
ចែករំលែក 40
ចូលចិត្ត
មតិ
ចែករំលែក