
ក្នុងពិធីប្រគល់នោះដែរលោកជំទាវ ស៊ិន ណម បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺបានមកពីការរួបរួមសាមគ្គី និង ធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌(កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលកំពុងជួបនូវវិបត្តិជម្ងឺ កូវិដ១៩ ។ ម៉្យាងទៀតអំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ គឺខាងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ត្រូវធ្វើការប្រគល់ជូនអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ស្រុកចំនួន៥ ដើមី្បយកទៅចែកជូនដល់ស្ត្រីក្រីក្រ សកម្មលើការងារនៅមូលដ្ឋានទាំងអស់នេះសរុបចំនួន១២៥ គ្រួសារ ។
លោកជំទាវបន្តទៀតថាដោយស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ដើម្បីចូលរួមទប់ស្កាត់ជម្ងឺដ៏កាចសាហាវនេះ ទើបសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត សម្រេចអញ្ជើញលោកស្រីជាប្រធាន អនុប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ស្រុក មកទទួលដោយផ្ទាល់ និងធ្វើការចែកបន្តទៅដល់ស្ត្រីក្រីក្រដែលសកម្មលើការងារមូលដ្ឋាន ដោយក្នុង១ស្រុកៗ មានចំនួន២៥គ្រួសារ ១គ្រួសារត្រូវទទួលបាន អង្ករចំនួន២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ។
រដ្ឋបាលខេត្ត បន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ #៣កុំ_កុំនៅបន្ទប់បិទជិត_កុំនៅកន្លែងកុះករ_កុំប៉ះពាល់គ្នា #៣ការពារ_ត្រូវពាក់ម៉ាស់_ត្រូវលាងដៃ_ត្រូវរក្សាគម្លាតបុគ្គល៕