
១- ឈ្មោះ ហុង សារឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានអាសយដ្ឋាននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានធ្វើដំណើរមកពីរាជធានីភ្នំពេញ ជាមួយឈ្មោះ សន ណារី និង ឈ្មោះស្រឿរ គឹមឡាង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ នី ធរនិត្យ ភេទប្រុស អាយុ៤១ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើដំណើរមកខេត្តសៀមរាប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
៣- ឈ្មោះ អ៊ីន សុធឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវជាភរិយារបស់ឈ្មោះ នី ធរនិត្យ។
៤- ឈ្មោះ នៅ គង់សម្បត្តិ ភេទប្រុស អាយុ១៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវជាចៅរបស់ នួន ហាន់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ ថាច លីត ភេទប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនពីមន្ទីរពេទ្យមង្គលបុរី មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
៦- ឈ្មោះ យិន ស្រីនួន ភេទស្រី អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាភរិយារបស់ឈ្មោះ ថាច លីត។
ជាមួយគ្នានេះដែរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ស៊ុយ វិល ភេទស្រី អាយុ៤៣ឆ្នាំ មានអាសយដ្ឋាននៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ ទឹម គឹមទន់ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ទិត្យ ឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្ដោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ណា និត ភេទប្រុស អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩២នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៤៤នាក់ ស្លាប់២នាក់ និង៤៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តរការណ៍ ឬផ្ដន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាន និង សូមចូលរួមយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ(ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។