
លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន០៣វត្ត ក្នុងនោះនៅឃុំចាន់សរ មានវត្ត កន្សែងសារពេជ្រ និង វត្តចាន់សីម៉ា, ឃុំតាយ៉ែក មានវត្តប្រសូត្ររងី្សជប់ស្មាច់ ដែលមានព្រះសង្ឃគង់នៅសរុប ៣១អង្គ និង យាយជី តាជី កូនសិស្ស ចំនួន ២២២ នាក់ ដែលជាវត្តនៅតំបន់ដាច់ស្រយាលជាវត្តអត្តខាន នូវចង្ហានបិណ្ឌបាត្រក្នុងពេលដែលជួបវិបត្តិ ជម្ងឺកូវិដ១៩នេះ ។
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ យូ សុភា ក៏បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោក ក៏ដូចនៅកម្ពុជា បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាមដាច់ស្រយាលក្នុងខេត្តសៀមរាប ។ ដោយបញ្ហានេះហើយប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត និង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍ ។ លោកស្រី ក៏បានលើកផងដែរថា រដ្ឋបាលខេត្ត ក្រៅពីប្រជាពលរដ្ឋជួបការខ្វះខាត តែងតែគិតដល់តាមទីវត្តអារាប ដែលមានស្រុកចំនួន១១ មានវត្តចំនួន៣០វត្ត និងអាស្រមចំនួន៦ទូទាំងខេត្ត ដែលជួបនូវការខ្វះខាតនូវទេយ្យទាន គ្រឿងឧបភោគបរិភោព្រមទាំងសម្ភារៈ ប្រើប្រាស់ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ ។
លោកស្រី អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមទៀតដោយមានការចូលរួមសហការរបស់ បងប្អូនប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ២០២១ ក្នុងការព្យាបាលមុខរបួសនៃវិបត្តិកូវីដ១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឳកាសនៃការអភិវឌ្ឍន៍ និង រស់នៅតាមគន្លងថ្មី ក្រោយពីការបញ្ចប់នៃជម្ងឺកូវិដ១៩ ។ ក្នុងនោះដែរលោកស្រី ក៏បានលើកពីគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប កំពុងដំណើរការអនុវត្ត ព្រមទាំងបានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម និងសេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ។
ទេយ្យទាន គ្រឿងឧបភោគបរិភោគ និង សម្ភារៈ រួមទាំងបច្ចយ័បានវេរប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករចាប់ពី ២៥០គីឡូក្រាម ដល់៣០០គីឡូក្រាម រួមមាន មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ ក្នុងមួយវត្តទទួលបាន ២លាន៩សែន៥ម៉ឺនរៀល ព្រមទាំងតាជីយាយជី និង សិស្សវត្ត ម្នាក់ៗក្រម៉ា មួយផងដែរ ៕
+21
មតិ 3
ចែករំលែក 25
ចូលចិត្ត
មតិ
ចែករំលែក