
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគេនទេយ្យទាន មានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣០ និងទីអាស្រមចំនួន៦ ដែលជួបការកំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។
លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ នូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិ បាល និងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ។
ទេយ្យទាន គ្រឿងឧបភោគបរិភោគ និង សម្ភារ រួមទាំងបច្ចយ័បានវេរប្រគេនដល់វត្តនីមួយៗ រួមមាន អង្ករ៤០០គីឡូក្រាម មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈជាដើម និងអាល់កុលសម្រាប់ប្រើប្រាស់ក្នុងវិធានអនាម័យ រួមទាំងបច្ច័យ វត្តនីមួយៗ ទទួលបាន ២លានរៀលផងដែរ៕