
មានប្រសាសន៍ក្នុងពេលនោះដែរ លោក ពិន ប្រាកដ បានបញ្ជាក់ថា បញ្ហាការប្រយុទ្ធប្រឆាំង និងការបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ព្រោះបច្ចុប្បន្ននេះជម្ងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យ ខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។ លោកបង្ហាញបន្ថែមទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប កំពុងនឹងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។
លោក បានថ្លែងអំណអរគុណដល់លោកស្រី ហែលហ្គា ណាហ្គី (Ms. Helga Nagy) នាយកសាលា ក៏ដូចជាក្រុមការងារទាំងអស់ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រួល ដែលបាននាំយកនូវអំណោយជាអង្ករ មីជាតិ និងទឹកពិសាបរិសុទ្ធម៉ាស និងម៉ាស៊ីនវាស់កម្តៅមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបផងដែល៕