![](https://asset.cambodia.gov.kh/provincial/sites/22/2021/07/203872311_2804818959829403_6872654440358890886_n-1024x768.jpg)
ជាមួយនឹងកិច្ចប្រជុំអន្តរក្រសួងនេះ ក្រុមការងារបានពិនិត្យលេីសិ្ថតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ និងកែលម្អស្ទឹងសៀមរាបនេះ មាន ០៣ ទីតាំង សរុបស្មើនឹង ៥៦៤ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសៀមរាបមានចំនួន ៤៣០ គ្រួសារ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយ ក្នុងក្រុងសៀមរាបមានចំនួន ១១៥ គ្រួសារ និងប្រជាពលរដ្ឋរស់នៅលើផ្លូវអតីតប្រព័ន្ធការពារក្រុងមានចំនួន ១៩គ្រួសារ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅដោយទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកតាមការរៀបចំរបស់អាជ្ញាធរពាក់ព័ន្ធផងដែរ។
ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមការងារក៏បានចុះសិក្សា និងរៀបចំប្លង់មេនៅក្នុងតំបន់អភិវឌ្ឍធម្មជាតិរុនតាឯក ដោយមានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា ដោយត្រៀមរៀបចំតំបន់នោះឱ្យមានជាតំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ សាសនា តំបន់បៃតង សួនលម្អសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅឋាន ដេីម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ព្រមទាំងការប្រកបរបរចិញ្ចឹមជីវិតផងដែរ។
ទន្ទឹមនឹងការដោះស្រាយគោលនយោបាយនិងរៀបចំតំបន់អភិវឌ្ឍន៍រុនឯកនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអន្តរក្រសួងក៏ដូចជារាជរដ្ឋាភិបាលដែលតែងតែគិតគូខ្ពស់អំពីសុខទុកដល់ប្រជាពលរដ្ឋ៕