
ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី(ករណីទី៧ ទី៨ និងទី៩ ជាសមាជិកក្នុងរង្វង់គ្រួសារតែមួយ ដែលមានអាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងចល័តទៅមក នៅភូមិគោកភ្នៅ ឃុំសសរស្តម្ភ ស្រុកពួក) ករណីទី៣៦ ដល់ករណីទី៥៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ស្រុកជីក្រែង។ ចំពោះករណទី៥៨ ដល់ទី៦៥ ជាករណីមកពីរាជ-ធានីភ្នំពេញ ករណីទី៦៦ ដល់ទី៧៦ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋាន ហេង ហេង ២ និងករណីទី៧០ ដល់ទី៧៦ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ករណីទី៧៧ និងទី៧៨ ជាករណីមកពីខេត្តឧត្តរមានជ័យ និងករណីទី៧៩ និង៨០ ជាករណីមានប្រភពចម្លងចេញពីផ្សារព្រះដាក់ ស្រុកបន្ទាយស្រី។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៧៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន៦០៥នាក់ ស្លាប់១៨នាក់ និង១១១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕