
ក្នុងនាមតំណាងឲ្យឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្ត ដ៏សប្បុរសធម៌របស់លោក ឃូ ប៊ុនទ្រី ប្រធាននាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី និងក្រុមការងារ ដែលផ្តល់នូវជាសម្ភារៈក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របពេលដែលខេត្ត កំពុងជួបនូវការខ្វះខាត នៅពេលដែលខេត្តសៀមរាប បានកំពុងរងគ្រោះក្នុងការឆ្លងរាលដាលចូលក្នុងសហគមន៍ ដែលបានកើនឡើងគួរឲ្យមានការព្រួយបារម្ភបំផុត ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា សម្ភារទាំងនេះ នឹងធ្វើការផ្តល់ជូនទៅតាមមណ្ឌលចត្តាឡីស័ក ក៏ដូចជាតម្រូវការតាមមណ្ឌលចាក់វ៉ាក់សាំងទូទាំងខេត្តផងដែរ ។ ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការ របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទោះបីបងប្អូនបានចាក់វ៉ាក់សាំងដូសទីពីររួចហើយនោះក្តី៕