
ក្រោយពីមានការចូលរួមមតិយោបល់ និងពិភាក្សាអង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
-ក្រុមហ៊ុនGAEA Plc. ត្រូវដឹកសំរាមចេញទីតាំងមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ យកទៅដាក់នៅទីតាំងឡដុតសំរាមនៅស្រុកបន្ទាយស្រី ដើម្បីដុត និងដឹកសំរាមសហគមន៍ពីឡដុតសំរាមនៅបន្ទាយស្រីទៅចោលនៅទីលានចោលសំរាមនៅស្រុកប្រាសាទបាគង វិញ ដើម្បីកុំឱ្យមានការកកស្ទះ។
-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវផ្គត់ផ្គង់សម្ភារបរិក្ខាសម្រាប់ផ្តល់ជូនអ្នកដុតសំរាម រួមមានសម្លៀកបំពាក់សុវត្ថិភាព PPE ស្រោមដៃ ម៉ាសពេទ្យជាដើម និងបណ្តុះបណ្តាលដល់អ្នកដុតសំរាមទាំងនោះឱ្យចេះប្រើប្រាស់ឯកសណ្ឋានសុវត្ថិភាព PPE ដែលប្រគល់ជូនស្របតាមលក្ខណៈបច្ចេកទេសសុខាភិបាល ដើម្បីប្រើប្រាស់អំឡុងពេលដុតសំរាម។
-រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីរបរិស្ថានខេត្ត ត្រូវសហការគ្នាក្នុងការគ្រប់គ្រងទីតាំងឡដុតសំរាម និងចាត់ចែងប្រើប្រាស់អ្នកទទួលខុសត្រូវក្នុងការដុតសំរាម និងគ្រប់គ្រងសំរាមដែលក្រុមហ៊ុននីមួយៗដឹកជញ្ជូនចេញទីតាំងមណ្ឌលចត្តាឡីស័ក និងព្យាបាល។
-រដ្ឋបាលស្រុកបន្ទាយស្រី មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរបិស្ថានខេត្ត និងក្រុមហ៊ុនGAEA Plc. នឹងសហការគ្នាចុះពិនិត្យទីតាំង និងសាកល្បងយកសំរាមដែលចេញពីមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ យកទៅដុតនៅក្នុងឡដុតសំរាមនៅស្រុកបន្ទាយស្រី ដើម្បីសិក្សា និងដកពិសោធន៍ជាក់ស្តែង៕