
លោក មេត លន អ្នកសម្របសម្រួលកម្មវិធីនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំខេត្តសៀមរាប(IOM) បញ្ជាក់ថា អង្គការIOMមានគម្រោងជាច្រើនដែលជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច សង្គម ដោយវិបត្តិកូវីដ-១៩ ដែលអនុវត្ត ក្នុងខេត្តគោលដៅចំនួន៣ មានខេត្តសៀមរាប បាត់ដំបងនិងបន្ទាយមានជ័យ។ សម្រាប់ខេត្តសៀមរាបបាន ចាប់អនុវត្ត គម្រោងនេះពីខែមេសាឆ្នាំ២០២០ដោយសហការនិងជួយការងារជាច្រើនដូចជាបណ្តុះបណ្តាលមន្ត្រីសុខាភិបាលស្តីពីការ បង្ការការពារកូវីដ-១៩ បណ្តុះបណ្តាលអ្នកទ្រទ្រង់សុខភាពភូមិដើម្បីធ្វើការផ្សព្វផ្សាយផលប៉ះពាល់ដោយកូវីដ-១៩ តាម សហគមន៍ ផ្តល់កញ្ចប់អាហារ សម្ភារ អនាម័យនិងសម្ភារប្រើប្រាស់នានា ជាលក្ខណៈគ្រួសារនិងឯកជនទៅដល់រដ្ឋបាល ខេត្ត រដ្ឋបាលស្រុក ដើម្បីបែងចែកដល់ប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសជិតខាង ហើយពួកគាត់បានធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា។ លោកបន្តថា ចំពោះមុខអង្គការនឹងបន្តធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍ បន្តផ្តល់កញ្ចប់អនាម័យ និងអាហារក្រៀមទៅពលករ ពង្រឹងការជួយទៅលជីវភាពអ្នកចំណូលស្រុក។
លោកស្រី យូ សុភា ក៏បានថ្លែងកោតសរសើរចំពោះកិច្ចសហការល្អរបស់អង្គការនេះ ជាមួយអាជ្ញាធរខេត្តនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីរួមគ្នា ក្នុងការបង្ការការពារជំងឺឆ្លងកូវីដ១៩ កុំឲ្យមានការឆ្លងទៅអ្នកដទៃ និង សហគមន៍ ។ លោកស្រី ក៏បានបង្ហាញនូវក្តីបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទូទាំងខេត្តសៀមរាប ជាមួយ នឹង ការប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ដែលបញ្ហានេះយើងទាំងអស់គ្នាត្រូវតែចូលរួមការពារ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំង ដើម្បីកាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ-១៩ ហើយបញ្ហានេះក៏ជាមិនមែនបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ពីព្រោះ បច្ចុប្បន្ននេះជម្ងឺនេះបាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោកនៅឡើយ សំខាន់នៅ កម្ពុជាយើង ។ ដូច្នេះយើងក៏មិនត្រូវភ្លេច គឺត្រូវគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួមរបស់ រាជរដ្ឋាភិបាល និង ការណែនាំវិធានការរបស់ ក្រសួងសុខាភិបាលទៀតផង ។ លោកស្រីក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលដែលមានកូនចៅចាប់ពីអាយុ១២ដល់១៧ឆ្នាំ សូមនាំពួកគាត់ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ បានគ្រប់ៗ គ្នា។
អំណោយដែលទាំងនោះមានសម្ភារប្រើប្រាស់ចំនួន១៥មុខ រួមមាន ច្រាសដុសធ្មេញ១ពាន់ដើម , ថ្នាំដុសធ្មេញ១ពាន់បំពង់ , សាប៊ូលុច្ស១ពាន់ដុំ , សាប៊ូកក់សក់៧០ម.ក្រ ១ពាន់កញ្ចប់ , សាប៊ូម្សៅ១៥០ក្រ. ១ពាន់កញ្ចប់ សំឡីអនាម័យ១ពាន់ដុំ ,ម៉ាស់១ពាន់ប្រអប់ អាល់កុលជេល៥០ម.ល ១ពាន់ដប អាល់កុល៥០០ម.ល ១ពាន់ដប , ដបទទេរ១ពាន់ដប កាបូបក្រណាត់១ពាន់ , កន្ទេល១ពាន់ , មុង១ពាន់ ភួយ៕