
សម្រាប់គម្រោងនេះត្រូវអនុវត្តនៅស្រុកគោលដៅចំនួន ៣ គឺស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ លើការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋចំនួន ៦០០ គ្រួសារ ដែរជួបការលំបាក និងរងផលប៉ះពាល់ដូចជាការចិញ្ចឹមត្រី ចិញ្ចឹមមាន់ កង្កែប និងដាំបន្លែ ។ គម្រោងនេះមានរយៈពេលអនុវត្តត្រឹមតែ ៤ខែ គឺចាប់ពីខែសីហា ដល់ខែវិច្ចិកា ឆ្នាំ២០២១ ក្រោមជំនួយរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈអង្គការ GIZ ។