
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩។ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាបដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង។
ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួលក្នុងបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋានដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ។ រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត ៧ថ្ងៃ ១០ ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង។ ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន៕
+27
មតិ 186
ចែករំលែក 736
ចូលចិត្ត
មតិ
ចែករំលែក