
ការចុះពិនិត្យស្ថានភាព សួរសុខទុក្ខ របស់ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ឯកឧត្តអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ សហការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន កុំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយមានការអត់ធ្មត់ក្នុងរយៈពេលនេះ ដើម្បីកុំអោយមានការឆ្លងរាដាលនៃជំងឺដ៏កាចសាហាវមួយនេះនៅតែកើតមានឡើង ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារសូមផ្តល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ ដែលកំពុងស្នាក់នៅ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ហើយត្រូវគិតថាអំណត់ក្នុងរយៈពេលខ្លី ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង នូវការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កុំអោយមានការឆ្លងរីករាលដាលដល់អ្នកដទៃ និងទៅតំបន់ផ្សេងៗទៀត។ គួររំលឹកផងដែរថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឆ្លងដល់អ្នកដទៃ។
បន្ទាប់ពីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្តក៏ជួបសំណេះសំណាលជាមួយកម្លាំងដែលបានល្បាតនៅតំបន់ក្រហម ដោយណែនាំដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបដល់ជនណាដែលមិនបានចូលរួម និងល្មើសនូវវិធានការនៃការបិទខ្ទប់នេះ។
រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕
+55
មតិ 54
ចែករំលែក 286
ចូលចិត្ត
មតិ
ចែករំលែក