ក្រោមការគិតគូរទុកជាមុន រដ្ឋបាលខេត្តបានបង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និង ក្រោយពេល មានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប ទោះបីបងប្អូនបានចាក់វ៉ាក់សាំងគ្រប់ដូស ក៏ពិតមែន តែត្រូវបន្តអនុវត្តវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និង ត្រូវចេះធ្វើការសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី ជាមួយកូវីដ-១៩ ៕
