
បន្ថែមពីនោះលោកស្រីប្រធានលេខាធិការដ្ឋាន និងនាយិកាអង្គការមូលនិធិអេ២១ បានធ្វើការពិភាក្សាលើការងារមួយចំនួនអំពីកិច្ចសហការលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗផងដែរ។ សូមបញ្ជាក់ផងដែរថា អង្គការមូលនិធិអេ២១ និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែមានកិច្ចសហការគ្នាទៅវិញទៅមកលើការងារពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ការងារបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ ដើម្បីរួមគ្នាបញ្ឈប់អំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពាន៕