
ក្រុមការងារចម្រុះ របស់រដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះពិនិត្យចំនួន ០២ទីតាំង ដែលស្ថិតនៅភូមិស្រែធ្នង់ ឃុំដំដែក និងស្ថិតនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារចម្រុះបានណែនាំដល់ម្ចាស់អាជីវកម្ម មានដូចខាងក្រោម៖
១-ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ដែលមានក្នុងអាជ្ញាបណ្ណកំណត់ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួនដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នេីសុំបន្តអាជ្ញាបណ្ណ និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
២-អប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងដឹកជញ្ជូន ត្រូវគ្រប់ឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលេីសទម្ងន់ និងបេីកបរលេីសល្បឿនកំណត់ និងណែនាំក្រុមហ៊ុនឱ្យដាំដេីមឈេី លេីកទំនប់ និងធ្វេីរបងព័ទ្ធជុំរណ្តៅ ដេីម្បីការពារមនុស្ស និងសត្វពាហនៈ។
៣-ត្រួតពិនិត្យការធ្វេីអាជីវកម្មធនធានរ៉ែ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វេីខុសលក្ខណះបច្ចេកទេស ដោយធ្វេីការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់៕