
ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងបានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦៤ នៅ
ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន ៧៥គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៦គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០៩គ្រឿង បានដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចំនួន ០៩គ្រឿង
-បានធ្វើការណែនាំអ្នកបើកបរគោយន្តកន្រ្តៃ និងបិទស្ទីកឃ័រចំណាំងផ្លាតចំនួន ៥៧គ្រឿង។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ៣០ក្បាល៕