
ក្នុងឱកាសនោះ លោកប្រធាន រួមទាំងក្រុមការងារ មានការសោកស្តាយជាខ្លាំង ចំពោះឧបទ្ទវហេតុអគ្គីសនីឆក់នេះ និង បានលើកទឹកចិត្តក្រុមគ្រួសារឲ្យរឹងមាំឡើង។ លើសពីនេះទៀត លោកប្រធានក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនមានក្មេងតូចៗ សូមមានការប្រុងប្រយ័ត្នខ្ពស់។ លោកក៏បានជម្រាបជូន និងក្រើនរំលឹកដល់អាជ្ញាធរភូមិឃុំ បន្តចូលរួមការពារ ផ្សព្វផ្សាយអំពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងកូវីដបំលែងប្រភេទថ្មី (អូមីក្រុង) ឲ្យបានទូលំទូលាយ ព្រោះមេរោគនេះកំពុងបន្តឆ្លងរីករាលដាលនៅកម្ពុជាយើងចូលដល់សហគមន៍ពិសេសរាជធានី ភ្នំពេញ ដែលអត្រាឆ្លងកើនជារៀងរាល់ថ្ងៃ ហេតុនេះសូមចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនូវវិធាន ៣កុំ និង៣ការពារ ជានិច្ច។
អំណោយផ្តល់ជូនគ្រួសាររងគ្រោះមាន៖ អង្ករ ៥០គក្រ ត្រីខ២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស និ ថវិកា ២សែន៦ម៉ឺនរៀល៕