
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះរដ្ឋបាលខេត្តសៀមរាបបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដើម្បីរៀបចំពិធីសៀមរាបសង្ក្រាន្ត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះដែលនឹងត្រូវរៀបចំជាពីរទីតាំង ៖
-ទីតាំងទី១ នៅក្នុងក្រុងសៀមរាប
-ទីតាំងទី២ នៅប្រាសាទចៅសាយចៅទេវតា
ជាមួយនឹងពីរទីតាំងខាងលើមានកម្មវិធីជាច្រើនដូចជា កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធី ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈ នៅលើផែទឹក និងការប្រគុំតន្រ្តីខ្នាតយក្សពីរកន្លែង៕