
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ អង្គប្រជុំបានឯកភាពគ្នាដាក់ចេញនូវវិធានការចាំបាច់មួយចំនួនចំពោះមុខ និងរយៈពេលវែង ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់ សម្រាប់អនុវត្តន៍បន្ត ដេីម្បីអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ។