
តាមការពិនិត្យជាក់ស្តែងឃើញថា កសិករសមាជិកបណ្តុំអាជីវកម្មបន្លែ កំពុងដាំត្រសក់ សណ្តែកទ្រើង ស្ពៃ.... ទទួលបានទិន្នផលល្អ និងមានតម្រូវការទីផ្សារផងដែរ ។ ដោយឡែកកសិករមានផ្ទះសំណាញ់ ដែលបានទទួលពីកម្មវិធី ASPIRE ក៏មានការដាំដុះបានល្អប្រសើរ និងបានផលល្អជាប្រចាំផងដែរ។
លោកស្រី ថន សុផុន ជាកសិករដាំបន្លែនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដែលទទួលផ្ទះសំណាញ់ពីកម្មវិធីASPIRE បាននិយាយថា ការដាំដុះដំណាំបន្លែក្នុងផ្ទះសំណាញ់ ធ្វើឲ្យគាត់ទទួលបានផលចំណេញច្រើន ដោយសារអាចដាំបានច្រើនដងទាំងរដូវប្រាំង-វស្សា និងការពារបានពីការបំផ្លាញ់របស់សត្វល្អិត ដែលធ្វើឱ្យគាត់មិនបាច់ប្រើប្រាស់ថ្នាំកសិកម្ម។
លោកស្រី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តទាំងអស់ដែលបានគិតគូរដល់ជីវភាពប្រជាពលរដ្ឋ ដោយបានបង្រៀនទាំងបច្ចេកទេស និងទាំងផ្តល់សម្ភារៈសម្រាប់បង្កបង្កើនផលដំណាំ៕