
អង្គប្រជុំបានពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធីដែលមានលក្ខណៈអន្តរវិស័យដោយទទួលបាននូវមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តជាតិ(USAID) ដែលដឹកនាំអនុវត្តដោយ វិទ្យាស្ថានស្រាវជ្រាវត្រីកោណ សហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិ (HKI) និងអង្គការសេហ្វហេវិន ក្នុងគោលបំណងជួយ ដល់កុមារតូចកម្ពុជា ឱ្យមានការលូតលាស់ផ្នែករាងកាយបញ្ញារ ការគិត ភាសា និងសង្គមអារម្មណ៍ឱ្យបានល្អប្រសើរ។
គម្រោងអភិវឌ្ឍន៍កុមារតូចចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការចិញ្ចឹមបីបាច់កុមារតូច និងធ្វេីឱ្យប្រសេីរឡេីងនូវអាហារូបត្ថម្ភដល់កុមារគ្រប់រូប ដោយរាប់បញ្ចូលទាំងកុមារងាយរងគ្រោះ ចាប់តាំងពីនៅក្នុងផ្ទៃម្ដាយ កុមារដែល មានការអភិវឌ្ឍយឺត និងមានពិការភាព ទទួលបាននូវសេវាថែទាំ និងគាំទ្រដ៏សមស្រប ព្រមទាំងគាំទ្រការ និងពង្រឹងសេវាអាហារូបត្ថម្ភ នៅតាមមូលដ្ឋានសុខាភិបាល តាមសហគមន៍ និងធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាព លើកកម្ពស់ ការអនុវត្តទឹកស្អាត និងអនាម័យ ជាមួយអ្នកថែទាំកុមារ ប្រកបដោយការឆ្លើយតប ដើម្បីជួយដល់កុមារឱ្យមានការអភិវឌ្ឍ ស្របតាមដំណាក់កាលសំខាន់ៗ សកម្មភាពទាំងនេះត្រូវបានអនុវត្តតាមបែបសមាហរណកម្មដើម្បីកាត់បន្ថយបន្ទុកការងាររបស់បុគ្គលិកសុខាភិបាលនៅកម្រិតសហគមន៍ និងអ្នកផ្តល់សេវាផ្សេងៗទៀតនៅក្នុងខេត្តគោលដៅចំនួន ២ គឺខេត្តកំពង់ធំ ព្រះវិហារ និងពង្រីកការអនុវត្តមកដល់ខេត្តសៀមរាបផងដែរ។
កិច្ចបជុំគឺរៀបចំផែនការសម្រាប់ធ្វើកិចជសហការដូចជា ៖
-ការចូលជួប និងជម្រាបជូនអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗ អំពីគោលបំណង និងសកម្មភាព នៃយុទ្ធន្នាការស្តីពីការបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ក្នុងការចិញ្ចឹមបីបាច់កុមារតូច របស់គម្រោងអភិវឌ្ឍន៍កុមារតូចនៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI)។
-ស្វែងរកកិច្ចសហការក្នុងភាពជាដៃគូរវាងក្រុមការងារអនុវត្តគម្រោង អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ដើម្បីពង្រឹងបរិយាកាសអំណោយផល និងអនុវត្តសកម្មភាពយុទ្ធនាការស្តីពីការបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ ក្នុងការចិញ្ចឹមបីបាច់កុមារតូច នៅក្នុងខេត្តសៀមរាប ស្របតាមគោលបំណងរបស់គម្រោង និងគោលនយោបាយគាំពារ និងអភិវឌ្ឍន៍កុមារតូចរបស់រាជរដ្ឋាភិបាលកម្ពុជា៕