រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចសម្ភាសន៍​ ស្ដីពីការសិក្សាលើការអនុវត្តផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ (២០២២-២០២៥)

  • 241
  • ដោយ vannak

ព្រឹកថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០២២ នៅសាលប្រជុំទីចាត់ការរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចសម្ភាសន៍ស្តីពីការសិក្សាលើការអនុវត្តផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២២-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការធនធានមនុស្សស្ដីទី លោកស្រីប្រធានមន្ទីរកិច្ចការនារី លោកស្រី​ ធួន សុម៉ាលី មន្រ្តីក្រសួងកិច្ចការនារី និងជាទីប្រឹក្សាជាតិ (NCDGS) លោក​ ផុន សុខា ក្រុមប្រឹក្សា(GIZ) និងលោកស្រី Kasumi ក្រុមប្រឹក្សា (GIZ)។កិច្ចសម្ភាសន៍នាពេលព្រឹកនេះ​ គឺធ្វើឡើងក្នុងគោលបំណង សិក្សាលើការអនុវត្តផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានអនុវត្តកន្លងមក ដេីម្បីប្រមូលបញ្ហាប្រឈមនឹងបទពិសោធន៍ល្អៗ និងរៀបចំធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២២- ២០២៥៕

អត្ថបទទាក់ទង