
នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ បន្តទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។
បន្ទាប់ពីបូជាទានធូបរួចមក ថ្នាក់ដឹកនាំក៏បានប្រគេនតេយ្យទាននិងបច័្ចយដល់ព្រះសង្ឃគង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តារួមមានបច្ច័យ២លានរៀល អង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូ មី៥កេស ទឹកសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកត្រី៤យួរ ទឹកស៉ីអ៉ីវ៤យួរ ត្រីខ១កេស ស្លាដក់៧សូងនិងសម្ភាៈផ្សេងៗទៀត៕