
នាឱកាសនោះ ឯកឧត្តម វង សូត្រ បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងបានសម្តែង នូវការសោកស្តាយ អាណិតអាសូ ចំពោះបងប្អូនរងគ្រោះធម្មជាតិ ដែលធ្វើឲ្យខូចខាតនូវផលដំណាំ ផ្ទះសម្បែង ព្រមទាំង ប៉ះពាល់ដល់សុខភាព អនាម័យបរិស្ថាននៅក្នុងសហគមន៍ ។ ឯកឧត្តមក៏បានបញ្ជាក់ថា បញ្ហាប្រធានស័ក្តនេះ គឺជាគ្រោះ មហន្តរាយដោយយើងមិនបានដឹងមុននោះឡើយ ដែលត្រូវបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលទឹកកំពុងលិច ចំពោះកូនចៅតូចៗរបស់ខ្លួន កុំឲ្យកើតមាននូវប្រការអាក្រក់នៅក្នុងក្រុមគ្រួសារ សំខាន់ចំពោះសត្វអសិរពិស អនាម័យ លើចំណីអាហារ ទឹកបរិភោគជាដើម ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកផងដែរ ក្នុងវិបត្តិកូវីដ-១៩ និង បញ្ហាវិបត្តិសេដ្ឋកិច្ច នៅលើពិភពលោក ដែលបានធ្វើឲ្យប៉ះពាល់ ដល់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសគ្រួសារក្រីក្រ ។ ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋរងគ្រោះ នឹងងាយផលប៉ះពាល់ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិការាប់រយលានដុល្លារ សម្រាប់ឧបត្ថម្ភ ជូនដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ ក្នុងបើក-ផ្តល់ថវិការបបគោលនយោបាយជូនដល់ជនពិការក្រីក្រ នៅតាមសហគមន៍។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរ ចំពោះបងប្អូនដែលមានប័ណ្ណ(ក្រ១ ក្រ២) ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបងប្អូន តាមគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូនជារៀងរាល់ខែ ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ បានធូស្រាល ក៏ពិតមែន ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និង ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ។
តាមការបញ្ជាក់របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឲ្យដឹងពី វិស័យសុខមាលភាពសង្គម ចំពោះស្ត្រីមានផ្ទៃពោះ ចំនួន ៨ពាន់៣៥៥នាក់ ,ស្ត្រីសម្រាលកូន ៥ពាន់៣៦៧ នាក់ និងកុមារ ចំនួន ២ពាន់៣២៤នាក់ ដែលបានទទួលបានប្រាក់ឧបត្ថម្ភ ។ ចំពោះការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជម្ងឺកូវិដ១៩ ក្នុងឆ្នាំ២០២០ តាមគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូន បាន ៤៩ពាន់៤៣២គ្រួសារ ក្នុងនោះគ្រួសារ(ក្រ១) ចំនួន ១៨ពាន់៥៧៥គ្រួសារ , (ក្រ២) ចំនួន៣០ពាន់៨៥៧គ្រួសារ ។ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលបានផ្ដោតជាសំខាន់ ទៅលើយុទ្ធសាស្ត្រ គាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឲ្យបងប្អូនទទួលបាន នូវផលប្រយោជន៍ ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង៕
+23
4 Comments
15 Shares
Like
Comment
Share