រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

រដ្ឋបាលខេត្តសូមជូនដំណឹងដល់ម្ចាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប

រដ្ឋបាលខេត្តសូមជូនដំណឹងដល់ម្ចាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានទំហំចាប់ពី៤ម៉ែត្រក្រឡាឡើងទៅដែលបានអស់សុពលភាព ឬគ្មានលិខិតអនុញ្ញាត និងមួយចំនួនទៀតពុំបានមកបំពេញបែបបទដាក់ពាក្យស្នើសុំលិខិត អនុញ្ញាត(បន្ត-ថ្មី) ពីរដ្ឋបាលខេត្តសៀមរាប នៅឡើយ។ក្នុងន័យនេះ ដើម្បីអនុវត្តឱ្យស្របតាម នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សូមម្ចាស់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទត្រូវមកបំពេញបែបបទដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត(បន្ត-ថ្មី) ដែលមានទំហំ ចាប់ពី៤(បួន)ម៉ែត្រក្រឡាឡើងទៅ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប ដោយ ទុករយៈពេលចំនួន ០១(មួយ)ខែ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយនូវខាងក្រោម​ :

អត្ថបទទាក់ទង