
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលលទ្ធភាពនៃការអនុវត្តផែនការកិច្ចការពារកុមារខេត្តរួមមាន : ការផ្តល់សេវាកិច្ចការពារកុមារ ការគ្រប់គ្រងករណី ការធ្វើសមាហរណកម្ម ការគាំទ្រសមត្ថភាពដល់មន្រ្តីក្រុង-ស្រុក ការទប់ស្កាត់ការបែកចេញពីគ្រួសារ ការទប់ស្កាត់ និងឆ្លើយតបទៅលើអំពើហិង្សាទាំងបីប្រភេទ(ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ) និងស្ថានភាពកុមារប៉ះពាល់ដោយកូវីដ-១៩។
បន្ទាប់ពីការចូលរួមមតិយោបល់ អង្គកិច្ចប្រជុំ ក៏បានពិនិត្យមើលបន្ថែមអំពីកុមារងាយរងគ្រោះដោយអំពើហិង្សានានាលើកុមារដែលរងប៉ះពាល់ដោយកូវីដ-១៩ កុមារប៉ះពាល់ដោយចំណាកស្រុក និងកុមារដែលបានសមាហរណកម្មទៅរស់នៅក្នុងគ្រួសារតាមឃុំ-សង្កាត់ និងក្រុង-ស្រុកនីមួយៗ ដែលកំពុងត្រូវការការគាំទ្រសេវាកិច្ចការពារកុមារ សេវាសង្គមពីរដ្ឋបាលឃុំ-សង្កាត់ រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូរនានា៕