ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានសហការជាមួយអង្គការដែនដីមនុស្ស-ហូរឡង់ប្រចាំកម្ពុជា(TDH) ព្រមទាំងមានការចូលរួមសម្របសម្រួលពីមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំដោយផ្អែកលើការប៉ះទង្គិចផ្លូវចិត្ត ដើម្បីពង្រឹងសមត្ថភាពដល់អ្នកផ្តល់សេវាដែលធ្វើការងារជាមួយកុមាររងផលប៉ះពាល់ដោយការរំលោភបំពានផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវ ដើម្បីរួមបង្រៀនពីវិធីសាស្រ្តថែទាំលើការប៉ះទង្គិចផ្លូវចិត្ត។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រៃ្តយ៍ គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីពីមន្ទីរ អង្គភាពជំនាញ គណៈអភិបាលរង និងមន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ក្រុង ស្រុក សរុប ចំនួន ៤០នាក់។ លោកស្រី យូ សុភា បានសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរសប់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអង្គការ ដែនដីមនុស្ស-ហូរឡង់ ដែលតែងតែបានគាំទ្រនូវបច្ចេកទេស សម្ភារ ថវិកា ជាពិសេស ការគាំទ្រលើការសាងសមត្ថភាពជូនមន្រ្តីជំនាញ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាការនាពេលកន្លងមក ដែលជាវិភាគទានមួយដ៏មានតម្លៃ ចំពោះវត្ថុបំណង ប្រកបដោយវិសាលភាព ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាគ្រប់រូបភាព និងពិសេសកិច្ចការពារកុមារ។ សកម្មភាពនេះបានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ប្រព័ន្ធនៃកិច្ចគាំពារកុមារ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាដើម ដើម្បីធានាឱ្យមានសមភាព និងសមធម៌ នៅក្នុងសង្គម និងការផ្តល់សេវាប្រកបដោយបរិយាប័ន្ន។ លោកស្រី អភិបាលរងខេត្ត មានជំនឿយ៉ាងមុតមាំថាបន្ទាប់ពីវគ្គបណ្តុះបណ្តាលរយៈពេលពេញមួយថ្ងៃនេះ នឹងទទួលបាននូវធាតុចូល ដែលជាចំណេះដឹងបន្ថែមទៀត សម្រាប់អ្នកផ្តល់សេវាកម្មជាមួយជនរងគ្រោះជាកុមារ សម្រាប់ជាជំនួយដល់ខ្លួនឯងផ្ទាល់ដែលអាចនឹងទទួលរងផលប៉ះពាល់ពីការប៉ះទង្គិច្ចផ្លូវចិត្ត ពីការងារ ឬក្នុងក្រុមគ្រួសារ ឬក្នុងព្រឹត្តការណ៍ណាមួយដែលយើងម្នាក់ៗមិនអាចជៀសបាន ពិសេសការចេះពីរបៀបនៃការថែទាំពីការប៉ះទង្គិចផ្លូវចិត្ត៕
ខេត្តសៀមរាបបើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំដោយផ្អែកលើការប៉ះទង្គិចផ្លូវចិត្ត
- 150
- ដោយ vannak
អត្ថបទទាក់ទង
-
ក្រុមការងារអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តសៀមរាប
- 150
- ដោយ vannak
-
ពិធីគម្រប់ខួប ២០ឆ្នាំ(២០០៤.២០២៤) នៃការអនុវត្តគម្រោងអង្គការ DAIL COMMUNITY កម្ពុជា
- 150
- ដោយ vannak
-
សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
- 150
- ដោយ vannak
-
កិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើជំរឿនសត្វស្វានៅតាមទីសាធារណៈ និងពិនិត្យការអនុវត្តតាមបណ្ដាកសិដ្ឋានចិញ្ចឹម
- 150
- ដោយ vannak
-
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា២ខ្នង ១២បន្ទប់ និងបន្ទប់ទឹក១ខ្នង៤បន្ទប់ នៅសាលាបឋមសិក្សាតាប៉ាង និងសាលាបឋមសិក្សាគោកតាចាន់
- 150
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
- 150
- ដោយ vannak
-
ពិធីតាំងពិព័រណ៍រូបភាព “Beautiful Cambodia, Beautiful China”
- 150
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិចិន សម្រាប់ទ្វីបអឺរ៉ុប និងអាស៊ី (CICG Center for Europe and Asia) នៃសាធារណរដ្ឋប្រជាមានិតចិន
- 150
- ដោយ vannak
-
ដំណឹងពិសេសសម្រាប់បងប្អូនអ្នកខេត្តសៀមរាប ដើម្បីចូលរួមការពារ លើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ និងចង់ឱ្យយុវជនខ្មែរយើងស្វែងយល់ ស្គាល់កាន់តែច្បាស់នូវអក្សរសិល្ប៍ ផ្សារហេរីថេក វ៉ក នឹងសហការរៀបចំការសម្តែងទស្សនីយភាពទម្រង់សិល្បៈល្ខោននិយាយ រឿង ‘’ផ្កាស្រពោន‘’ សម្ដែងជូនដោយសិល្បករ សិល្បការិនី មន្ទីរវប្បធម៌ខេត្តសៀមរាប រួមសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករមហាជនខេត្តសៀមរាប មកជូនបងប្អូនទស្សនិកជន បានទស្សនា ដោយឥតគិតថ្លៃ !
- 150
- ដោយ vannak
-
អបអរសាទរ ខួបលើកទី ២៤ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៤) ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ « អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍ »
- 150
- ដោយ vannak