
គោលបំណងនៃជំនួបពិភាក្សានេះ គឺដេីម្បី
ពិភាក្សាលេីការងារបញ្ជូនពលករទៅបរទេស
ការកសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌការងារប្រកបដោយតម្លាភាព
សម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ និងទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កម្ពុជាយេីងមានក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ត្រូវបានបង្កើតឡើងស្របតាមអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស និងត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ១៦៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្ដីពីកំណែតម្រូវឈ្មោះក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ទៅជាគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស៕