
វេទិកានេះធ្វើឡើង ដើមី្បលើកទឹកចិត្ត បង្កើតភាពជិតស្និត ជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាស្ត្រីជាប់ឆ្នោតថ្មី អាណត្តិទី៥ ក្នុងភូមិភាគទី៤ ដើមី្បបានស្គាល់ព្រឹទ្ធសភា ពីតួនាទីភារកិច្ច សមត្ថកិច្ចរបស់សមាជិកព្រឹទ្ធសភា បានយល់ដឹង ពីរចនាសម្ព័ន្ធតួនាទីភារកិច្ចរបស់ខ្លួន និង ចូលរួមអនុវត្តភារកិច្ចឲ្យបានល្អ ក្នុងការដោះស្រាយនូវសំណូមពរ ដើមី្បឆ្លើយតប ទៅនឹងសេចក្តីត្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅពង្រឹងកសាងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រីបានយល់ច្បាស់ អំពីការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង កំណែទម្រង់រដ្ឋបាលសាធារណៈ នៅកម្ពុជា ជាពិសេសបង្កើនសមត្ថភាពដល់ស្ត្រី ឲ្យកាន់តែប្រសើរ ក្នុងការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និង សមធម៌សង្គម នៅក្នុងខណៈដែលរដ្ឋបាលថ្នាក់ជាតិ បាននឹងកំពុងផ្ទេរ នៅមុខងារ ធនធានកាន់តែច្រើន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៕