
លោក យុន លីនណេ បានធ្វើការថ្លែងអំណរគុណចំពោះកម្មវិធីអាហារូបករណ៍ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង មានការជឿជាក់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។
លោក អភិបាលរងខេត្តបានគូសបញ្ជាក់ថាសិក្ខាសាលាថ្ងៃនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និង វិស័យផ្សេងៗ ជួយក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវការ។ មន្ត្រីរាជការ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈទទួលអាហារូបករណ៍នេះ នឹងពាំនាំមកនូវគំនិត ចំណេះដឹងថ្មីៗ និងមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោកបានបន្តទៀត សិក្ខាសាលានេះ បើកចំហរ និងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន និង និសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ជាពិសេសបេក្ខជានជាស្ត្រី មកពីបណ្តាខេត្ត និង ជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការដាក់ពាក្យយកអាហារូបករណ៍ Australia Awards នេះ។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកផងដែរ អំពីអត្ថប្រយោជន៍ ពេលទៅសិក្សានៅប្រទេសអូស្ត្រាលី គឺផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់បុគ្គលផ្ទាល់ខ្លួន និងប្រទេសជាតិផងដែរ ។ ដើមី្បសម្រេចបាននូវគោលបំណងនេះ លោកអភិបាលរងខេត្ត សូមឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និង ទទួលព័ត៌មានឱ្យបានពេញលេញពីវាគ្មិន ដើមី្បទទួលយកអាហារូបករណ៍នៅឆ្នាំនេះ ។
លោក Michael Sadlon បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និង ប្រទេសអូស្ត្រាលី មានតាំងពីឆ្នាំ១៩៥០ បានស្វាគមន៍និស្សិត ប្រទេសកម្ពុជា តាមរយៈកម្មវិធី You Call You Fame ។ លោកបន្តទៀតថា ប្រទេសអូស្ត្រាលីបានបន្តផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មានចំនួនប្រមាណជា៩០០នាក់ ។ ម៉្យាងទៀតនិសិ្សតកម្ពុជាដែលបានទៅសិក្សានៅ ប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និង ពាំនាំយកនូវចំណេះដឹងនូវបទ ពិសោធន៍ ពីប្រទេសអីស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យការងាររបស់ខ្លួន ហើយនិសិ្សតភាគច្រើនទៅសិក្សានៅប្រទេសអូស្ត្រាលី ភាគច្រើនជានិសិ្សតទៅពី ខេត្តសៀមរាប ៕
+19