
ក្នុងជំនួបពិភាក្សាការងារនេះដែរបានបញ្ជាក់ផងដែរថា អំពូលដែលបានប្រើប្រាស់បច្ចុប្បន្នមានចំនួន ២.៤៥០អំពូល ដែលចែកចេញជា៣ដំណាក់កាល គឺដំណាក់កាលទីមួយមាន ១៤៥០ អំពូល (ក្នុងឆ្នាំ ២០០៦) ដែលជាប្រភេទជំនួយក្នុងគម្រោង JCM ដែលចុះកិច្ចសន្យាដោយក្រសួងបរិស្ថាន រវាងរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន។ ក្នុងចំនួនអំពូលទាំង ១៤៥០ អំពូលនេះត្រូវបានគិតតម្លៃសេវាថែទាំ២ដុល្លារក្នុងមួយដើមសម្រាប់រយៈពេល ១០ឆ្នាំ។
ដំណាក់កាលទី ២ មាន ៥០០ អំពូលក្នុងឆ្នាំ ២០០៦ ជាប្រភេទជំនួយក្នុងគម្រោង ដែលចុះកិច្ចសន្យាដោយក្រសួងបរិស្ថានរ វាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន។ ក្នុងចំនួនអំពូលទាំង ៥០០ នេះមិនត្រូវបានគិតក្នុងម្រៃសេវាថែទាំក្នុងរយៈពេល 10 ឆ្នាំ។ គម្រោងទាំងពីរខាងលើនេះត្រូវរងនៅផលប៉ះពាល់ដោយសារការសាងសង់ផ្លូវ ៣៨ ខ្សែ បណ្ដោយឲ្យមានការរុះរើចំនួន ១០០៤ អំពូល (ក្នុងនោះដំឡើងឡើងវិញបាន ៩០២ អំពូលនៅសល់ ១០២ អំពូលកំពុងរៀបចំតម្លើងបន្ត។
ដំណាក់កាលទី ៣ មាន ៥០០ អំពូល (ក្នុងឆ្នាំ២០២០) ជាអំពូលដែលរដ្ឋបាលខេត្តទិញពីក្រុមហ៊ុនផ្ទាល់សម្រាប់តម្លើងនៅតាមផ្លូវពីស្តុបសុខា ទៅរង្វង់មូលព្រលាន តែបច្ចុប្បន្ន ទើបតែដម្លើងបាន២៤០អំពូល (ជួលកណ្ដាលនៃផ្លូវ) រីឯជួរសងខាងនៃផ្លូវរង់ចាំដម្លើងបង្គោលក្បាច់ដែលនឹងត្រូវតម្លើងឲ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខផងដែល៕