
កាលពីព្រឹកវេលាម៉ោង ០៨ និង៣០នាទី ក្នុងបន្ទប់ប្រជុំលេខ០១ របស់រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំក្រុមការងារដឹកនាំ សម្របសម្រួល និងអនុវត្តគម្រោងកិច្ចការពារជំនាន់ថ្មីក្រោមអធិបតីភាពលោកស្រី យូ សុភា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមការងារខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលស្រុកចំនួន០៤ស្រុកគោលដៅក្នុងខេត្តសៀមរាប និងអង្គការចំនួន០៥អង្គការអញ្ជើញចូលរួមសរុបចំនួន ៣៨រូប។ក្នុងកិច្ចប្រជុំនេះ លោកស្រី អភិបាលរងខេត្ត បានជំរុញក្រុមការងារដឹកនាំ សម្របសម្រួល និងអនុវត្តគម្រោងកិច្ចការពារជំនាន់ថ្មីនេះដែរបានបញ្ជាក់ពីគោលការណ៍ទូទៅ នៃយន្តការ ការងារ ការសហការ និងបច្ចេកទេសអំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋរួមមាន :១-ការរំលោភបំពាន ការកេងប្រវ័ញ្ច កុមាររងអំពើហិង្សា និងកុមាររងការមិនអើពើ អំពើហិង្សាទៅលើកុមារ និងសុខភាពផ្លូវភេទ២-សុខភាពផ្លូវចិត្តឬជំងឺផ្លូវចិត្តលើកុមារ ក្មេងស្រី ជំទង់ ក្មេងប្រុស និងយុវជន(អាយុក្រោម១៨ឆ្នាំ និងចន្លោះពី១៨ឆ្នាំ ដល់២៤ឆ្នាំ)៣-ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការរក្សាសុវត្ថិភាពកុមារនៅពេលពួកប្រើប្រាស់អ៉ីនធឺណែត។ ជាមួយគ្នានេះលោកស្រី អភិបាលរងខេត្ត បានត្រូវបង្កើតផែនការរួមនៅក្នុងគម្រោងកិច្ចការពារជំនាន់ថ្មី និងបង្តើតតារាងផែនការប្រជុំប្រចាំត្រីមាស និងត្រួតពិនិត្យមើលផែនការសម្រាប់ឆ្នាំបន្តបន្ទាប់៕