
លោក កែវ សារ៉េត កម្មវិធីនេះរៀបចំឡើងបន្ទាប់ពីគម្រោង អភិវឌ្ឍន៍ទីលាន និងសាលាតម្រង់ទិសកីឡាបាល់ទាត់ ២៥ រាជធានី-ខេត្តបានបញ្ចប់ជាស្ថាពរក្រោមគម្រោងអភិវឌ្ឍន៍ របស់ FIFA ដែលដំណើរការតាំងពី ឆ្នាំ២០១៧ រហូត ខែឧសភា ឆ្នាំ ២០២១។
លោកស្រី Fatimata Sidibe បានសាទរចំពោះ សមិទ្ធផលថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិសេស លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំសហព័ន្ធ និង គ្រប់ភាគីពាក់ព័ន្ធជំរុញឱ្យ សាលាតម្រង់សម្រេចបាននូវសមិទ្ធផលជាផ្លែផ្កានាពេលនេះ៕