
តាមរយៈសកម្មភាពការងារ និងសមិទ្ធផលចម្បងៗទាំងនេះបាននឹងកំពុងឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងគ្រប់ការិយាល័យជំនាញចំណុះមន្ទីរបរិស្ថានក្នុងការអនុវត្តការងារស្នូលរបស់ខ្លួនក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តការរៀបចំ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានមន្ទីរបរិស្ថានខេត្តជាអង្គភាពជំនាញក្រោមឱវាទបានគាំទ្រយ៉ាងសកម្មជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលដំណើរការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកដោយក្នុងនោះរួមមាន ការប្រើប្រាស់កម្លាំងមន្ត្រីការិយាល័យឧទ្យានុរក្ស និងសហគមន៍ដើម្បីកាប់ ឆ្ការ សម្អាតដីទំហំ ៣៥១ហិកតាដែលក្រសួងបរិស្ថានទទួលបន្ទុក ហើយនឹងត្រូវបែងចែកជា ៦០០៥ឡូតិ៍សម្រាប់ចែកជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងការរុះរើលំនៅដ្ឋានពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការសម្រេចបាននូវលទ្ធផលការងារខាងលើ មន្ទីរបរិស្ថានខេត្តក៏បានអនុវត្តសកម្មភាពការងារស្នូលសំខាន់ៗផ្សេងៗទៀតដូចជា ការអនុវត្តគម្រោងការកាត់បន្ថយសំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា ដោយបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលជូនរដ្ឋបាលក្រុង-ស្រុក មន្ត្រីជំនាញ និងវិស័យឯកជនពាក់ព័ន្ធស្តីការកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក និងពង្រឹងការអនុវត្តមុខងារស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង និងបញ្ជា្របការយល់ដឹងឱ្យកាន់តែទូលំទូលាយទៅផលប៉ះពាល់ និងយន្តការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកាត់បន្ថយការប្រើ-ប្រាស់ សំណល់ប្លាស្ទិកក្នុងខេត្តសៀមរាប។
លោក ឃឹម ហ្វីណង់ បានកោតសរសេីរចំពោះខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត ព្រមទាំងសកម្មភាពការងារ និងសមិទ្ធផលចម្បងៗទាំងនេះបាននឹងកំពុងឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងគ្រប់ការិយាល័យជំនាញចំណុះមន្ទីរបរិស្ថាន ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ លោកក៏ចាប់អារម្មណ៍ជាខ្លាំងលើទៅ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំណល់រឹង-រាវ សម្រាម ការបំពុលខ្យល់ ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកសំអុយ) ដែលជាបញ្ហា និងជាក្តីបារម្ភរបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងខណៈដែលរាជរដ្ឋភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានសម្រេចបើកឲ្យដំណើរការឡើងវិញនូវគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយក្នុងចំណោមវិស័យចម្បងៗក្នុងខេត្តសៀមរាប ។
លោក អភិបាលរងខេត្ត សម្តែងនូវការកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត ដែលបាននឹងកំពុងជំនះរាល់ការលំបាក និងបានដោះស្រាយប្រកប ដោយប្រសិទ្ធភាព ស្តែងចេញពីភាពជាអ្នកដឹកនាំ ការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ផ្អែកលើបទពិសោធន៍ និងមេរៀនកន្លងមក និងមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ។
ឯកឧត្តម សៅ សុភាព ក៏បានសម្តែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត ដែលបាននឹងកំពុងជំនះរាល់ការលំបាក និងបានដោះស្រាយប្រកប ដោយប្រសិទ្ធភាព ស្តែងចេញពីភាពជាអ្នកដឹកនាំ ការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ផ្អែកលើបទពិសោធន៍ និងមេរៀនកន្លងមករួមជាមួយនឹងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន និងមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកផងដែរថា មន្ទីរបរិស្ថានខេត្តជាអង្គភាពជំនាញក្រោមឱវាទបានគាំទ្រយ៉ាងសកម្មជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលដំណើរការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និង តំបន់ពាក់ស្នែង សម្រាប់ចែកជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងការរុះរើលំនៅដ្ឋានពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ និង តំបន់ផ្សេងទៀត ក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕