
ថ្លែងក្នុងឱកាសដល់មានសារៈសំខាន់នេះផងដែរលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តបានធ្វើបទបង្ហាញអំពីគន្លឹះសំខាន់ៗ នៃនវានុវត្តន៍ ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នៃការផ្ដល់សេវាកម្ម គំនិតផ្ដួចផ្ដើម ផ្ទះមួយអំពូលមួយ និងការគ្រប់គ្រងកាកសំណល់រឹង។ ល។
គួរបញ្ជាក់ផងដែរថា កម្មវិធីបេសកកម្មសិក្សាគឺធ្វើឡើងក្នុងគោលបំណងដើម្បី ផ្ដល់បន្ថែមជាធាតុចូលគន្លឹះ ដល់ឯកសារបណ្ដុះបណ្ដាលស្ដីពីកម្មវិធីភាពជាថ្នាក់ដឹកនាំ និងនវានុវត្តន៍។ រហូតមកដល់សព្វថ្ងៃនេះ មានមន្ត្រីជាន់ខ្ពស់ ជាង៦៥០នាក់ ចាប់តាំងពីអគ្គនាយករងរហូតដល់រដ្ឋលេខាធិការ ត្រូវបានបណ្ដុះបណ្ដាលតាមរយៈកម្មវិធីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ (LIP) លើជំនាញសំខាន់ៗ ក្នុងភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរួមទាំងវិធីដោះស្រាយបញ្ហាផងដែរ។ ករណីសិក្សានេះនឹងជួយបន្ថែមឲ្យសម្ភារៈ បណ្ដុះបណ្ដាលកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ឲ្យកាន់តែល្អប្រសើរឡើង៕