រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សន្និបាតបូកសរុប និងវាយតម្លៃការងារឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ លើការងារអប់រំ យុវជន និងកីឡា

  • 291
  • ដោយ vannak

ព្រឹកថ្ងៃទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេនសាលាគរុកោសល្យ និងវិក្រឹតការ វេលាម៉ោង ៨ និង៣០នាទី បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម តោ គិមសាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិង លោក ស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដល់ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដោយមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល ដែលមានវត្តមានក្នុងពិធីនេះផងដែល។លោកស្រី អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់នៅទូទាំងរាជធានី ខេត្ត បើទោះជារយៈពេលបីឆ្នាំកន្លងមកនេះ យើងជួបវិបត្តិសេដ្ឋកិច្ច និងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏កម្ពុជានៅតែអាចជំនះរាល់ឧបស័គ្គទប់ទល់នឹងវិបត្តិដ៏ធ្ងន់ធ្ងរនេះ ដោយសម្រេចបានកំណើនសេដ្ឋកិច្ច៣% នៅឆ្នាំ២០២១ និង៥% នៅឆ្នាំ២០២២។ ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០២២កន្លងទៅ ការយកឈ្នះជំងឺកូវីដ-១៩តាមរយៈនយោបាយចាក់វ៉ាក់សាំង ការប្រកាន់ជំហរគោលនយោបាយការបរទេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត្យ និងឈរលើគោលការណ៍ច្បាប់ បានធ្វើឱ្យកម្ពុជាកាន់តែមានមុខមាត់ថែមទៀតលើឆាកអន្តរជាតិ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ លើវិស័យផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី សេវាកម្មផ្សេងៗ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ ការកែលម្អដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ជាស្ថាពរកាលពីចុងឆ្នាំ២០២១កន្លងទៅ។ លោកស្រី​ អភិបាលរងខេត្តបានបន្តថា​ នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលជួយលើកមុខមាត់ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោកទាំងមូល។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ទីក្រុងសៀមរាបត្រូវបានចាត់បញ្ចូលជាទីក្រុងវប្បធម៌អាស៊ាន កាលពីឆ្នាំ២០២០-២០២២ កន្លងទៅ គឺជាមោទកភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាប។ ការបើកប្រទេសឡើងវិញក្រោយពេលការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពស្ងប់ស្ងាត់ បានធ្វើឱ្យសេដ្ឋកិច្ចបានវិលទៅរកប្រក្រតីភាពឡើងវិញ។ ខេត្តសៀមរាបក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ពីគ្រប់ទិសទីមកទស្សនា ប្រកបដោយភាពជឿទុកចិត្តនូវរាល់វិធានការដែលរដ្ឋបាលខេត្តបានចាត់ចែងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ការពង្រឹងនូវសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរថែមទៀត។ លោកស្រីអភិបាលរង ខេត្តក៏បានផ្តាំផ្ញើរ និងសង្ឃឹមផងដែលថាសង្ឃឹមថា លោក លោកស្រី នឹងធ្វើការបូកសរុប វាយតម្លៃបានសមស្រប និងជាក់លាក់អំពីសមិទ្ធផល និងមេរៀនបទពិសោធន៍ការងារអប់រំឆ្នាំសិក្សាកន្លងមកនេះ និងពិភាក្សាកំណត់បាននូវទិសដៅភារកិច្ចសម្រាប់អនុវត្តឆ្នាំបន្ត សំដៅដោះស្រាយនូវបញ្ហាទាំងឡាយ ដើម្បីធានាការអភិវឌ្ឍបន្ត ទៅតាមស្តង់ដារមួយដែលកាន់តែមានកម្រិតខ្ពស់ បំពេញតម្រូវការរបស់កុមារ យុវជន ប្រជាពលរដ្ឋ និងសំណូមពររីកចម្រើនរបស់សង្គមជាតិយើង៕+24

អត្ថបទទាក់ទង