
លោក អភិបាលរងខេត្ត ក្នុងរយៈពេលពីរឆ្នាំនេះ ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាបានជួបនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ខេត្តសៀមរាបយើងនេះមានវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍ និង វិស័យកសិកម្ម បានជួបការប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបាត់បង់ការងារស្ទើរតែទាំងស្រុង។
លោក អភិបាលរងខេត្ត ក៏បានមានប្រសាសន៍បន្ថែមថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តសៀមរាប នឹងរៀបចំកម្មវិធីអង្គរសង្រ្កាន្តដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងខេត្តសៀមរាប ព្រមទាំងអោយបងប្អូនអាជីវករអាចរកចំណូលបានផងដែរ៕