
នៅក្នុងជំនួបនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានធ្វើបទបង្ហាញពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែករំលែកបទពិសោធន៍អំពីការអនុវត្តគម្រោងការប្រើប្រាស់ឧបករណ៍វាស់កម្ពស់ទឹកសេនស័រ និងប្រព័ន្ធប្រកាសឱ្យដឹងមុន 1294 នៅក្នុងខេត្តសៀមរាប ប្រព័ន្ធឱ្យដឹងមុន EWS 1294 ក្រោមការងារគ្រប់គ្រងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការឧបត្ថម្ភគាំទ្រពីអង្គការដៃគូ ភីភលអ៊ីននីត (PIN)។