
ក្នុងនោះដែរលោក អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋ ជាពិសេសបងប្អូនប័ណ្ណក្រីក្រ ដែលទទួលរងផលប៉ះពាល់រាជរដ្ឋាភិបាលបានសម្រេច ដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-19 នៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ប្រជាជនខេត្តសៀមរាបក៏ទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។ ក្រៅពីនោះ រដ្ឋបាលខេត្ត បាននិងកំពុងតែអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីកហៅកាត់ថា«លាភ» គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលទទួលបានកម្ចីពីធនាគារពិភពលោក។
លោកបានបន្ថែមទៀតដែលថាដូច្នេះគម្រោងអីដ្រូ មានសារៈ សំខាន់ណាស់ រួមចំណែកជំរុញដល់ការអភិវឌ្ឍន៍ប្រទេសរបស់យើង ហើយបានឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(១៧គោលដៅ) ជាសកល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអាណត្តិទី៦ នៃរដ្ឋសភា និងកំណែទម្រង់ស៊ីជម្រៅ របស់រដ្ឋាភិបាល តាមរយៈការលើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាជនក្រីក្រនៅតាមមូលដ្ឋាន៕